ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារពីរនាក់

ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារពីរនាក់ ឯកឧត្តម ជូ ហេង បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារពីរនាក់

នៅថ្ងៃអង្គា ១៣រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ តបតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ ឯកឧត្តម ជូ ហេង សមាជិក និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាងលោកជំទាវ ឆាំ ម៉ារី សមាជិក និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះសម្របសម្រួលយកកុមារពីរនាក់ដែលបានមកជួបជុំស្នាក់នៅជាមួយម្តាយនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមក ដើម្បីត្រឡប់ទៅរស់នៅអង្គការការអភិវឌ្ឍន៍កុមារកម្ពុជាវិញ។
ក្នុងឱកាសនេះដែរម្តាយកុមារទាំងពីរនាក់ជាជនជាប់ឃុំបានគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងក្រុមការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់ចំពោះ សិទ្ធិ និងសុខទុក្ខជនជាប់ឃុំ ជាពិសេសស្ត្រី និងកូនតាមម្តាយ។

អត្ថបទទាក់ទង