ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គ.ស.ម.ក បានចុះធ្វើការស៊ើបអង្កេតករណីបណ្តឹង របស់ជនជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) តាមរយៈប្រអប់បណ្តឹងរបស់ គ.ស.ម.ក។
តបតាមពាក្យបណ្ដឹងរបស់ជនជាប់ឃុំ តាមរយៈប្រអប់បណ្តឹងរបស់ គ.ស.ម.ក ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារ គ.ស.ម.ក. ដឹកនាំដោយ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក ចុះធ្វើការស៊ើបអង្កេត នៅថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ទៅលើករណីបណ្តឹងរបស់ជនជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែទី២ (ម២)។ ក្រុមការងារ បានជួបជាមួយប្រធាន មន្ត្រីមណ្ឌល និងសាមីបណ្តឹងដោយផ្ទាល់ ក្នុងការស្តាប់ពីបញ្ហាដែលគាត់បានប្តឹង៕