លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.កដឹកនាំក្រុមការងារចុះសម្របសម្រួល និងស៊ើបអង្កេត
លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក ដឹកនាំក្រុមការងារចុះសម្របសម្រួល និងស៊ើបអង្កេត នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ
ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃ ព្រហស្បត៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានចាត់ លោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា ដឹកនាំក្រុមការងារ គ.ស.ម.ក ចុះធ្វើការសម្របសម្រួល និងស៊ើបអង្កេត ករណីបណ្តឹងរបស់ជនជាប់ឃុំ តាមរយៈប្រអប់បណ្តឹងរបស់ គ.ស.ម.ក នៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ៕