ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកោះកុង
កោះកុង៖ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធាន គ.ស.ម.ក បានចាត់ ឯកឧត្តម ស៊ិន ប៊ុនធឿន សមាជិក គ.ស.ម.ក ដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅពន្ធនាគារខេត្តកោះកុង នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ។ ក្នុងនោះក្រុមការងារក៏បាននាំយកថ្នាំពេទ្យមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ទុកជូនពន្ធនាគារប្រើប្រាស់ផងដែរ៕