កុមារី២នាក់ត្រូវបានក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្របសម្រួលនាំយកទៅស្នាក់នៅជាមួយម្តាយនៅ(ម២)ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

កុមារី២នាក់ត្រូវបានក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្របសម្រួលនាំយកទៅស្នាក់នៅជាមួយម្តាយនៅ(ម២)ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ កុមារី២នាក់ត្រូវបានក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាសម្របសម្រួលនាំយកទៅស្នាក់នៅជាមួយម្តាយនៅ(ម២)ក្នុងឱកាសចូលឆ្នាំថ្មីខាងមុខនេះ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃសៅវ៍ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ បានចាត់ ឯកឧត្តម ជូ ហេង សមាជិក គ.ស.ម.ក និងជាអគ្គនាយករង តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន គ.ស.ម.ក និងជាអគ្គនាយិកា បានដឹកនាំក្រុមការងារ ចុះធ្វើការសម្របសម្រួល ជាមួយមណ្ឌលអប់រំកែប្រែទី២(ម២) និងអង្គការការអភិវឌ្ឍន៍កុមាកម្ពុជា នាំយកកុមារីពីរនាក់មកជួប និងស្នាក់នៅជាមួយម្តាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២(ម២) ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ក្នុងឱកាសនោះក្រុមការងារបាននាំយកថ្នាំពេទ្យដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ជូនលោកស្រីប្រធានអង្គការការភិវឌ្ឍន៍កុមារកម្ពុជាសម្រាប់ប្រើប្រាស់ផងដែរ៕

អត្ថបទទាក់ទង