សេចក្តីប្រកាសព័ត៌មាន
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានដាក់ពាក្យបណ្តឹង ទៅកាន់ លោកស្រី Paula Gaviria Betancur អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិជនភៀសសឹកក្នុងប្រទេស ដោយទាមទារឱ្យមានចំណាត់ការជាបន្ទាន់ និងយ៉ាងម៉ឺងម៉ាត់ ចំពោះសកម្មភាពខុច្បាប់របស់យោធាថៃ រួមមាន ការវាយកម្ទេចផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលកម្ពុជា ក្នុងតំបន់ដែលយោធាថៃបានឈ្លានពាន និងកាន់កាប់ដោយខុសច្បាប់ រួមទាំងការដាក់ពង្រាយបន្លាលួស និងទូកុងតឺន័រ ដើម្បីរារាំងការវិលត្រឡប់ដោយសុវត្ថិភាពនិងស្ម័គ្រចិត្ត ដែលជាការរំលោភសិទ្ធិជនភៀសសឹកកម្ពុជាយ៉ាងធ្ងន់ធ្ងរ។










