ឯកឧត្តម ផៃ ហេង ចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងដំបូង (ម៉ាទ្រីស)
ថ្ងៃចន្ទ ១៣ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ផៃ ហេង ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងដំបូង (ម៉ាទ្រីស) ក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ២០២៣-២០៣០៖ តាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍។ កិច្ចប្រជុំនេះ រៀបចំដោយអគ្គលេខាធិការដ្ឋានសម្រាប់ប្រជាជននិងអភិឌ្ឍន៍ នៃក្រសួងផែនការ និងជាលេខាធិការដ្ឋាន នៃ គ.អ.ស.អ.ប.វ ដោយមានកិច្ចសហការជាមួយ UNFPA។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងលើកដំបូង និងដើម្បីទទួលការឯកភាពលើសូចនាករ ដែលបានស្នើឡើង។













