ឯកឧត្តម បាន ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”

ឯកឧត្តម បាន ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់” ឯកឧត្តម បាន ថេរ៉ូ ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់”

នៅព្រឹកថ្ងៃអង្គារ ១៤កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម បាន ថេរ៉ូ សមាជិក និងជាអគ្គនាយរងនៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឆាំ ម៉ារី អគ្គនាយកនៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះធ្វើការអប់រំផ្សព្វផ្សាយអំពី”សិទ្ធិមនុស្ស និងច្បាប់” ក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់ប្អូនៗជាសិស្សឲ្យយល់កាន់តែច្បាស់អំពីគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន សន្ធិសញ្ញា កតិកាសញ្ញាសិទ្ធិមនុស្សអន្តរជាតិ និងច្បាប់ជាតិដែលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សដល់សិស្សានុសិស្សនៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន បាទី ខេត្តតាកែវ។
ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានទទួលការសហការស្វាគមន៍យ៉ាងល្អពីសំណាក់លោកនាយករង គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្ស ដែលញ៉ាំងអោយការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យយ៉ាងល្អប្រសើរ។

អត្ថបទទាក់ទង