ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាអន្តរជាតិនៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាអន្តរជាតិនៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាអន្តរជាតិនៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន
រាជធានីភ្នំពេញ៖ ដោយមានការចាត់តាំងពី ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមជាវាគ្មិនក្នុងកម្មវិធីទិវាអន្តរជាតិនៃការបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន ក្រោមប្រធានបទ “ការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានក្នុងយុគសម័យបញ្ហាសប្បនិម្មិត និងព័ត៌មានមិនពិត” ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារបៃតងភ្នំពេញ។ កម្មវិធីនេះសហការរៀបចំដោយ UNESCO និង OHCHR ដោយមានការចូលរួមពីតំណាងក្រសួងព័ត៌មាន គណៈកម្មាធិសិទ្ធិមនុស្សកម្ពុជា អ្នកសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ប្រមាណជាង៤០នាក់។
កម្មវិធីនេះមានគោលបំណង ផ្តល់ជាវេទិកាក្នុ្ងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាល សារព័ត៌មាន និងអង្គការសង្គមស៊ីវិល ក៏ដូចជាការចែករំលែកនូវមតិយោបល់ កាលានុវត្តភាព និងបញ្ហាប្រឈម ដើម្បីលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានក្នុងយុគសម័យបញ្ហាសប្បនិម្មិត និងព័ត៌មានមិនពិត៕

អត្ថបទទាក់ទង