ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់»

ក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងប្រជាពលរដ្ឋនៅឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំចូលរួមវគ្គអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់» រៀបចំដោយក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
ខេត្តត្បូងឃ្មុំ៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងឯកឧត្តម ឃាំង ឆាយ សមាជិក.គ.ស.ម.ក ដឹកនាំក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ ចំនួន៣២នាក់ នៅសាលាឃុំម៉ង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅរសៀលថ្ងៃចន្ទ ៧កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕














