ឯកឧត្តម អ៉ិត សាន ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅសង្កាត់ភ្នំពេញថ្មី

រាជធានីភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិត សាន សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានអប់រំសិទ្ធិមនុស្ស តំណាងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេតនិងអប់រំសិទ្ធិមនុស្ស បានដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន៣២នាក់ នៅសាលាសង្កាត់ភ្នំពេញថ្មី។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកចៅសង្កាត់ សមាជិកក្រុមប្រឹក្សាសង្កាត់ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕










