ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំឣន្តរក្រសួងកម្រិតបច្ចេកទេស ស្តីពីយន្តកា​រ​ពិនិត្យជា​សកលតាម​កាល​កំណត់ (Universal Periodic Review – UPR)

ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំឣន្តរក្រសួងកម្រិតបច្ចេកទេស ស្តីពីយន្តកា​រ​ពិនិត្យជា​សកលតាម​កាល​កំណត់ (Universal Periodic Review – UPR) ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំឣន្តរក្រសួងកម្រិតបច្ចេកទេស ស្តីពីយន្តកា​រ​ពិនិត្យជា​សកលតាម​កាល​កំណត់ (Universal Periodic Review – UPR)

ឯកឧត្តម អ៊ិត រ៉ាឌី ឣនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំឣន្តរក្រសួងកម្រិតបច្ចេកទេស ស្តីពីយន្តការពិនិត្យជាសកលតាមកាលកំណត់ (Universal Periodic Review – UPR) ដែលមានសមាភាពចូលរួមពីតំណាងគ្រប់ក្រសួង ស្ថាប័ន។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃតីទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.)។ កិច្ចប្រជុំមានគោលបំណងពិនិត្យ និងពិភាក្សាលើឣនុសាសន៍២៧៥ ពីប្រទេសចំនួន ១០០ ដែលកម្ពុជាទទួលបាន ក្រោយពីកិច្ចប្រជុំពិនិត្យរបាយការណ៍ UPR ជុំទី៤ សម្រាប់កម្ពុជា ដែលត្រូវបានធ្វើឡើងនាកិច្ចប្រជុំលើកទី៤៦ របស់ក្រុមការងារពិនិត្យឡើងវិញជាសកលតាមកាលកំណត់ (UPR Working Group) នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស កន្លងទៅនេះ៕

អត្ថបទទាក់ទង