ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា ចូលរួមក្នុងកិច្ចប្រជុំរួម នៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំរួម នៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី នៅក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំកិច្ចប្រជុំរួមនៃលេខាធិការដ្ឋានក្រុមប្រឹក្សាសហគមន៍អាស៊ានទាំងបី ត្រៀមលក្ខណៈឱ្យបានល្អប្រសើរសម្រាប់ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១-២៧ ខែកក្កដា ឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធ នាខែតុលា ឆ្នាំ២០២៤ នៅប្រទេសឡាវ។
ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានរាយការណ៍ពីវឌ្ឍនភាពកិច្ចការរបស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ក៏ដូចអាយឆា-កម្ពុជា ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន៕