លោកកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ របស់ Eurasians Ombudsman Alliance

លោកកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ របស់ Eurasians Ombudsman Alliance លោកកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៩ របស់ Eurasians Ombudsman Alliance

ទីក្រុងម៉ូស្កូ៖ លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំលើកទី៩ របស់ Eurasians Ombudsman Alliance នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងម៉ូស្កូ សហព័ន្ធរុស្ស៊ី។ ការចូលរួម​ជាអ្នកសង្កេតការណ៍នេះ តបតាមការអញ្ជើញរបស់លោកស្រី Prof. Tatiana Moskalkova ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅសហព័ន្ធរុស្ស៊ី។
កិច្ច​ប្រជុំ​លើកទី៩នេះ ធ្វើឡើងក្រោមប្រធានបទ “ការការពារសិទ្ធិមនុស្សក្នុងបរិបទសង្គមបច្ចេកវិទ្យា” (Protecting Human Rights in the Context of Digitalization) ដែលមានការចូលរួមពីតំណាង Ombudsman ដែលជាសមាជិកនៃ Eurasians Ombudsman Alliance និងការចូលរួម​ជាអ្នកសង្កេតការណ៍ពីស្ថាប័នសិទ្ធិមនុស្សជាតិ អង្គការអន្តរជាតិ អង្គភាពរដ្ឋាភិបាល ព្រមទាំងអង្គការសង្គមស៊ីវិល នៃបណ្តាប្រទេសនានាចំនួន ២០ប្រទេស៕

អត្ថបទទាក់ទង