ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ទទួលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយ ក្រុមការងារ OHCHR Cambodia

ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ទទួលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយ ក្រុមការងារ OHCHR Cambodia ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធាន គ.ស.ម.ក. ទទួលជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការជាមួយ ក្រុមការងារ OHCHR Cambodia
ភ្នំពេញ៖ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូអានណា តាយ(Ms. Roanna Tay) ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា(OHCHR Cambodia) នៅសាលប្រជុំ គ.ស.ម.ក. ព្រឹកថ្ងៃចន្ទ ១០កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
ក្រុមការងារទាំងពីរបានពិភាក្សាលើកិច្ចសហប្រតិបត្តិការលើ៖
១. ការរៀបចំសិក្ខាសាលាបណ្ដុះបណ្ដាលពាក់ព័ន្ធនឹងវិស័យសិទ្ធិមនុស្សនិងច្បាប់ សម្រាប់មេធាវី ព្រះរាជអាជ្ញា ចៅក្រម និងមន្រ្តីអនុវត្តច្បាប់។
២. សិក្ខាសាលាផ្សព្វផ្សាយកតិកាសញ្ញានិងអនុសញ្ញាសិទ្ធិមនុស្សអន្តរជាតិ របាយការណ៍ជាតិ​ស្ដីពីសិទ្ធិមនុស្ស និងសេចក្ដីសង្កេតសន្និដ្ឋាន។
៣. ប្រព័ន្ធគ្រប់គ្រងទិន្នន័យតាមដានអនុសាសន៍ជាតិ (National Recommendations Tracking Database: NRTD)។
៤. បច្ចុប្បន្នភាពនៃសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្ស។
៥. ការរៀបចំកម្មវិធីសិក្សាស្ដីពីច្បាប់សិទ្ធិមនុស្សអន្តរជាតិសម្រាប់កងកម្លាំង និងមន្រ្តីអនុវត្តច្បាប់៕

អត្ថបទទាក់ទង