លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅខេត្តកំពត

លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅខេត្តកំពត លោកជំទាវ ឆាំ ម៉ារី ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយអំពី«សិទ្ធិមនុស្ស និងច្បាប់» ដល់ប្រជាពលរដ្ឋនៅខេត្តកំពត

ខេត្តកំពត៖ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់តាំងលោកជំទាវ ឆាំ ម៉ារី អនុប្រធាន និងជាអគ្គនាយិកានៃអគ្គនាយកដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស ដឹកនាំក្រុមការងារចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់តំណាងសហគមន៍ប្រជាពលរដ្ឋ ចំនួន៣៥នាក់ នៅសាលាចំប៉ី ស្រុកអង្គរជ័យ ខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ដែលត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។

កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អពីសំណាក់ លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ ដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

 

អត្ថបទទាក់ទង