ឯកឧត្តម ផៃ ហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សកម្មភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
ឯកឧត្តម ផៃ ហេង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សកម្មភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍
==============
រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១២រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ផៃ ហេង សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.) បានចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយសកម្មភាពការងារប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍នៃទីស្តីការគណៈរដ្ឋមន្រ្តី ឆ្នាំ២០២៥-២០២៦ ក្រោមអធិបតីភាព ឯកឧត្តម សុក ផេង រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ នៅអគារភាតរភាព ទីស្ដីការគណៈរដ្ឋមន្រ្តី។ កិច្ចប្រជុំនេះ ក៏បានពិភាក្សាផងដែរ អំពីគម្រោងរៀបចំសិក្ខាសាលាផ្សព្វផ្សាយឆ្នាំ២០២៥ ស្តីពីការបញ្រ្ជាបចំណេះដឹងអំពីមេរោគអេដស៍ ហានិភ័យនៃការឆ្លងរោគអេដស៍ និងវិធីបង្ការការពារមេរោគអេដស៍៕







