ឯកឧត្តម នាង សុរីដា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ

រាជធានីភ្នំពេញ: ឯកឧត្តម នាង សុរីដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ នៅថ្ងៃអង្គារ ២រោច ខែមិកសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ា។
កិច្ចពិគ្រោះយោបល់នេះ ត្រូវបានរៀបចំឡើងដោយមានកិច្ចសហការរវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងអង្គការដៃគូមួយចំនួន ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកជំទាវ ស៊ន សាបោន អនុរដ្ឋលេខាធិការ តំណាងលោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (ស.អ.យ) និងជាអនុប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ(ក.ជ.ក) ដែលមានការចូលរួមពីថ្នាក់ដឹកនាំ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ប្អូនៗកុមារា កុមារី ស្ថាប័នពាក់ព័ន្ធ និងដៃគូរសហការនានាផងដែរ៕












