ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងសិក្ខាសាលា ដើម្បីពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូ នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT)

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងសិក្ខាសាលា ដើម្បីពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូ នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងសិក្ខាសាលា ដើម្បីពិនិត្យឡើងវិញ និងឆ្លុះបញ្ចាំងជាមួយដៃគូ នៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT)
រាជធានីភ្នំពេញ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. បានចូលរួមក្នុងសិក្ខាសាលាដើម្បីពិនិត្យឡើងវិញនិងឆ្លុះបញ្ចាំងជាមួយដៃគូនៃកម្មវិធីអាស៊ាន-អូស្ត្រាលីប្រឆាំងការជួញដូរមនុស្សនៅកម្ពុជា (ASEAN-ACT) ដែលសហការរៀបចំដោយក្រសួងយុត្តិធម៌ និង ASEAN-ACT នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។
សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីតំណាងគណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានគាំពារជនរងគ្រោះ អគ្គស្នងការនគរបាលជាតិកម្ពុជាទទួលបន្ទុកប្រឆាំងការជួញដូរមនុស្ស នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន SOMTC កម្ពុជា តំណាង ACWC កម្ពុជា ផ្នែកសិទ្ធិស្ត្រី តំណាង ACWC កម្ពុជា ផ្នែកសិទ្ធិកុមារ តំណាង AICHR កម្ពុជា សមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) អង្គការពលកម្មអន្តរជាតិ (ILO) អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) អង្គការវីនរ៉ក់អន្តរជាតិ (WI) ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អង្គការរតនៈអន្តរជាតិ អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី (LSCW) អង្គការចាប់ដៃគម្រោង ACCESS ២ កម្ពុជា និងក្រុមការងារ ASEAN-ACT ចំនួនប្រមាណ៤០នាក់ ក្នុងគោលបំណងដើម្បីផ្តល់ឱកាសជូនដៃគូពិនិត្យឡើងវិញនិងឆ្លុះបញ្ចាំងអំពីសកម្មភាពការងារនៃកម្មវិធី ASEAN-ACT និងទស្សនៈរបស់ដៃគូអំពីគុណភាពនៃកម្មវិធី និងវឌ្ឍនភាពក្នុងការសម្រេចបាននូវលទ្ធផលរយៈពេលមធ្យមនៃកម្មវិធី ASEAN-ACT ការបង្ហាញនិងចែករំលែកចំណុចសំខាន់ៗនៃសមិទ្ធផលពីខែកក្កដា រហូតដល់ខែធ្នូ ឆ្នាំ២០២៤ និងពង្រឹងការយល់ដឹងឱ្យកាន់តែទូលំទូលាយក្នុងការរៀបចំផែនការការងារនៃកម្មវិធី ASEAN-ACT សម្រាប់ឆ្នាំសារពើពន្ធ ២០២៥-២០២៦៕

អត្ថបទទាក់ទង