ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ហ៊ុនសែន ក្រគរ ខេត្តពោធិ៍សាត់

ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ហ៊ុនសែន ក្រគរ ខេត្តពោធិ៍សាត់ ឯកឧត្តម លឹម រតនៈ ដឹកនាំក្រុមការងារ ចុះអប់រំផ្សព្វផ្សាយ ស្តីពី «សិទ្ធិមនុស្ស និងច្បាប់» នៅវិទ្យាល័យ ហ៊ុនសែន ក្រគរ ខេត្តពោធិ៍សាត់
តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តម លឹម រតនៈ សមាជិក.គ.ស.ម.ក. បានចុះអប់រំផ្សព្វផ្សាយស្តីពី «សិទ្ធិមនុស្ស និងច្បាប់ » ដល់សិស្សានុសិស្ស ចំនួន៩២នាក់ នៅសាលប្រជុំនៃវិទ្យាល័យ ហ៊ុន សែនក្រគរ ខេត្តពោធិ៍សាត់ នៅព្រឹកថ្ងៃពុធ ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ដែលត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤។
កម្មវិធីអប់រំផ្សព្វផ្សាយនេះទទួលបានការសហការស្វាគមន៍យ៉ាងល្អ ពីសំណាក់ លោកនាយកសាលា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងប្អូនៗសិស្សានុសិស្សដែលញ៉ាំងឱ្យការផ្សព្វផ្សាយនេះ ទទួលបានជោគជ័យប្រកបដោយផ្លែផ្កា៕

អត្ថបទទាក់ទង