ប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា អញ្ជើញចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

រាជធានីភ្នំពេញ: ឯកឧត្តម ញ៉ែម ប៊ុនធឿន សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអគ្គនាយកស្តីទី អគ្គនាយកដ្ឋានរដ្ឋបាលនិងបណ្តឹង ដោយមានការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមក្នុងពិធីអបអរសាទរខួបលើកទី២០(២៩ តុលា ២០០៤ – ២៩ តុលា ២០២៤) នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រារឰធ្វើឡើងទៅព្រឹកថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង៕