ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ ពិភាក្សាជាមួយឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន

ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ ពិភាក្សាជាមួយឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ ពិភាក្សាជាមួយឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន

នៅព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃទី៤ នៃកិច្ចប្រជុំពិសេសលើកទី១ ឆ្នាំ២០២២ របស់គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា-AICHR) ឯកឧត្តម កែវ រ៉េមី ប្រធានអាយឆាឆ្នាំ២០២២ បានដឹកនាំគណៈ ប្រតិភូតំណាង អាយឆា នៃ បណ្ឌាប្រទេស អាស៊ានទាំងអស់ ជួបប្រជុំក្នុងជំនួប្រចាំឆ្នាំជាមួយ ឯកឧត្តម Dato Lim Jock Hoi អគ្គលេខាធិការអាស៊ាន។
ក្នុងជំនួបនេះ អាយឆា និងអគ្គលេខាធិការអាស៊ាន បានពិភាក្សាទៅលើវឌ្ឍនភាពក្នុងការអនុវត្តផែនការការងារប្រាំឆ្នាំ ២០២១-២០២៥ របស់អាយឆា និងការបញ្ចូលសិទ្ធិមនុស្សទៅក្នុងដំណើរនៃការស្ដារឡើងវិញពីផលប៉ះពាល់ដែលបង្កឡើងដោយជំងឺរាតត្បាត។

 

អត្ថបទទាក់ទង