ឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមពិធីសម្ពោធការដាក់ឱ្យដំណើរការនូវ “គោលការណ៍ណែនាំអាស៊ានស្តីពីការអនុវត្ត គោលការណ៍ការមិនដាក់ទណ្ឌកម្មសម្រាប់ការពារជនរងគ្រោះនៃការជួញដូរមនុស្ស”

ឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមពិធីសម្ពោធការដាក់ឱ្យដំណើរការនូវ “គោលការណ៍ណែនាំអាស៊ានស្តីពីការអនុវត្ត គោលការណ៍ការមិនដាក់ទណ្ឌកម្មសម្រាប់ការពារជនរងគ្រោះនៃការជួញដូរមនុស្ស” ឯកឧត្តម ជិន អង្គារិទ្ធិ ចូលរួមពិធីសម្ពោធការដាក់ឱ្យដំណើរការនូវ “គោលការណ៍ណែនាំអាស៊ានស្តីពីការអនុវត្ត គោលការណ៍ការមិនដាក់ទណ្ឌកម្មសម្រាប់ការពារជនរងគ្រោះនៃការជួញដូរមនុស្ស”
ហ្សាការតា៖ ឯកឧត្តម ជិន អង្គារិទ្ធិ សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋានសិទ្ធិមនុស្សតំបន់និងអាស៊ាន បានចូលរួមកម្មវិធីសម្ពោធដាក់ឱ្យដំណើរការនូវ “គោលការណ៍ណែនាំអាស៊ានស្តីពីការអនុវត្តគោលការណ៍ការមិនដាក់ទណ្ឌកម្មសម្រាប់ការពារជនរងគ្រោះនៃការជួញដូរមនុស្ស” ដែលរៀបចំដោយតំណាងឥណ្ឌូណេស៊ីប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR-Indonesia) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែនហ្វីលីពីន (SOMTC Philippines) ដោយមានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមូលនិធិកម្មវិធីប្រឆាំងការជួញដូរអាស៊ាន-អូស្ត្រាលី នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២៥ នៅលេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
ព្រឹត្តិការណ៍នេះ រៀបចំឡើងក្នុងគោលបំណងបង្ហាញពីវឌ្ឍនភាពដ៏សំខាន់នៅក្នុងការប្តេជ្ញាចិត្តរួមរបស់អាស៊ានក្នុងការការពារសិទ្ធិជនរងគ្រោះ និងលើកកម្ពស់ប្រសិទ្ធភាពនៃវិធានការប្រឆាំងការជួញដូរនៅទូទាំងតំបន់។ នេះជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ានចំពោះគោលការណ៍ដែលមានចែងក្នុងមាត្រា ១៤ កថាខណ្ឌទី ៧ នៃអនុសញ្ញាអាស៊ានប្រឆាំងការជួញដូរមនុស្ស ជាពិសេសស្ត្រី និងកុមារ (ACTIP) និងផ្សាភ្ជាប់នឹងក្របខណ្ឌដែលបង្កើតឡើងដោយផែនការការងារពហុវិស័យអាស៊ានប្រឆាំងការជួញដូរមនុស្ស ២០២៣-២០២៨ (ផែនការការងារ Bohol TIP Workplan 2.0)។
ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់តំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) តំណាងនៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) តំណាងស្ថាប័នតាមវិស័យអាស៊ានពីរដ្ឋសមាជិកអាស៊ាន អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងទៀត ព្រមទាំងផ្សព្វផ្សាជាសាធារណៈតាមបណ្តាញសង្គម ដើម្បីសាធារណជនអាចចុះឈ្មោះចូលរួមបានផងដែរ។
បន្ទាប់ពីការសម្ពោធ តំណាង SOMTC និង AICHR នៃប្រទេសសមាជិកអាស៊ាន និងទីម័រខាងកើត បានពិភាក្សាអំពីយុទ្ធសាស្ត្រ និងជំហានបន្ទាប់ជាក់ស្តែងសម្រាប់ការលើកកម្ពស់ការយល់ដឹង និងការអនុវត្តគោលការណ៍ណែនាំមិនដាក់ទណ្ឌកម្មអាស៊ាន ដោយផ្តោតលើការកំណត់សកម្មភាពសក្តានុពលដែលអាចត្រូវបានអនុវត្តទាំងថ្នាក់ជាតិ និងថ្នាក់តំបន់ ដើម្បីអនុវត្តគោលការណ៍មិនផ្តន្ទាទោស៕

អត្ថបទទាក់ទង