ឯកឧត្តម វ៉ាន ដាណា៖ «សន្តិភាពគឺជាអុកស៊ីសែននៃការអភិវឌ្ឍ។ សន្តិភាពជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍពង្រឹងសន្តិភាព។» ថ្លែងក្នុងកិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុប លើកទី៦ ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥

ឯកឧត្តម វ៉ាន ដាណា៖ «សន្តិភាពគឺជាអុកស៊ីសែននៃការអភិវឌ្ឍ។ សន្តិភាពជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍពង្រឹងសន្តិភាព។» ថ្លែងក្នុងកិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុប លើកទី៦ ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ ឯកឧត្តម វ៉ាន ដាណា៖ «សន្តិភាពគឺជាអុកស៊ីសែននៃការអភិវឌ្ឍ។ សន្តិភាពជំរុញការអភិវឌ្ឍ។ ការអភិវឌ្ឍពង្រឹងសន្តិភាព។» ថ្លែងក្នុងកិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុប លើកទី៦ ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥
កូឡាឡាំពួរ៖ តាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងប្រទេសកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា) ឯកឧត្តម វ៉ាន ដាណា សមាជិក គ.ស.ម.ក. បានចូលរួមជាវាគ្មិនក្នុងកិច្ចសន្ទនាគោលនយោបាយអាស៊ាន-សហភាពអឺរ៉ុបលើកទី៦ ស្តីពីសិទ្ធិមនុស្សឆ្នាំ២០២៥ នាថ្ងៃទី១៥-១៧ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
កិច្ចសន្ទនានេះមានគោលបំណង ដើម្បីពង្រឹងកិច្ចសន្ទនាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងអាស៊ានលើផ្នែកសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន ចែករំលែក និងផ្លាស់ប្តូរទស្សនៈ និងការអនុវត្តល្អរវាងសហភាពអឺរ៉ុប និងអាស៊ានទាក់ទងនឹងបទពិសោធន៍ និងការអភិវឌ្ឍក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស និងពង្រឹងទំនាក់ទំនងរវាង សហភាពអឺរ៉ុប និងអង្គការអាស៊ាននានាដែលពាក់ព័ន្ធ។
ជាមួយគ្នានេះដែរ ក្រោមប្រធានបទ “សិទ្ធិក្នុងការអភិវឌ្ឍ និងសន្តិភាព” ឯកឧត្តម វ៉ាន ដាណា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានលើកឡើងថា “សន្តិភាពជាអុកស៊ីហ្សែននៃការអភិវឌ្ឍ។ សន្តិភាពជម្រុញនិងពង្រឹងការអភិវឌ្ឍ។” ដោយ ឯកឧត្តម បានសង្កត់ន័យថា សន្តិភាព និងការអភិវឌ្ឍ ពឹងផ្អែកលើគ្នាទៅវិញទៅមក និងជាមូលដ្ឋានគ្រឹះសម្រាប់សិទ្ធិមនុស្ស។ ជាឧទាហរណ៍ជាក់ស្តែង ឯកឧត្តមបានបង្ហាញពី បទពិសោធន៍របស់កម្ពុជា ក្នុងការអភវិឌ្ឍជាតិក្រោយទទួលបានសន្តិភាពជាង ២៦ឆ្នាំ បន្ទាប់ពីសង្រ្គាម ក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ ព្រមទាំងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ (២០២៣-២០២៨)។
ឯកឧត្តមបានបង្ហាញថាពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងការថែរក្សាបានសន្តិភាពដូចខាងក្រោម៖
• វឌ្ឍនភាពនៃការអភិវឌ្ឍ៖ ការកសាងឡើងវិញ ការអភិវឌ្ឍដល់ភាពធន់ និងនិរន្តរភាព ការផ្លាស់ប្តូរពីការពឹងផ្អែកលើជំនួយទៅលើខ្លួនឯង។ ការកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់អប់រំ សុខាភិបាល ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យផ្សេងៗជាច្រើនទៀត។
• ការគោរពយន្តការអន្តរជាតិ៖ កម្ពុជាប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយ សន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ព្រមទាំងទទួលបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦។
• បញ្ហាជម្លោះព្រំដែនត្រូវដោះស្រាយដោយសន្តិវិធី ដើម្បីរក្សា សន្តិភាពយូរអង្វែង។
• សន្តិភាពអនុញ្ញាតឱ្យកម្ពុជាបានមានសាលារៀន មន្ទីរពេទ្យ សេដ្ឋកិច្ចរីកចម្រើន និងយុវជនធំឡើងក្នុងសុខសាន្ត។
ជារួម ឯកឧត្តម បានផ្តល់សារថា “សន្តិភាពជំរុញការអភិវឌ្ឍ និងការអភិវឌ្ឍពង្រឹងសន្តិភាព”​ គឺជាចក្ខុវិស័យរបស់កម្ពុជាក្នុងការលើកកម្ពស់សិទ្ធិមនុស្ស៕

អត្ថបទទាក់ទង