ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីការពង្រឹងយន្តការសិទ្ធិមនុស្សអាស៊ាន សម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ប្រកបដោយប្រសិទ្ធភាព នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីការពង្រឹងយន្តការសិទ្ធិមនុស្សអាស៊ាន សម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ប្រកបដោយប្រសិទ្ធភាព នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា អញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីការពង្រឹងយន្តការសិទ្ធិមនុស្សអាស៊ាន សម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ប្រកបដោយប្រសិទ្ធភាព នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី
ភូត្រាចាយ៉ា៖ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) និងជាតំណាងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR-អាយឆា) បានចាត់តាំង ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិក គ.ស.ម.ក. និងជាតំណាងរងប្រទេសកម្ពុជាប្រចាំអាយឆា ដឹកនាំក្រុមការងារ គ.ស.ម.ក. ចំនួន ២រូប រួមមាន ឯកឧត្តម ជិន អង្គារិទ្ធិ និងលោក ដុក ដុំ ទៅចូលរួមក្នុងកិច្ចពិគ្រោះយោបល់ថ្នាក់តំបន់របស់អាយឆា ស្តីពីការពង្រឹងយន្តការសិទ្ធិមនុស្សអាស៊ាន សម្រាប់ការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ប្រកបដោយប្រសិទ្ធភាព ដែលប្រព្រឹត្តទៅនាថ្ងៃទី២២-២៣ ខែកញ្ញា ឆ្នាំ២០២៥ នៅទីក្រុងភូត្រាចាយ៉ា ប្រទេសម៉ាឡេស៊ី និងមានការអញ្ជើញចូលរួមពីតំណាងប្រទេសសមាជិកអាស៊ានប្រចាំអាយឆា ប្រទេសទីម័រឡេស្ត (សង្កេតការណ៍) តំណាងលេខាធិការដ្ឋានអាស៊ាន ស្ថាប័នសិទ្ធិមនុស្សជាតិ ស្ថាប័នតាមវិស័យអាស៊ាន អង្គការសង្គមស៊ីវិល និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត។
កិច្ចពិគ្រោះយោបល់ថ្នាក់តំបន់នេះមានគោលបំណង ឆ្លុះបញ្ចាំងអំពីវឌ្ឍភាព និងបញ្ហាប្រឈមក្នុងការពង្រឹងយន្តការសិទ្ធិមនុស្សអាស៊ាន ដើម្បីលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ការស្វែងយល់ និងការពិភាក្សាអំពីតួនាទីនៃមជ្ឈភាពអាស៊ាន ក្នុងការវិវត្តនិម្មាបនកម្មសិទ្ធិមនុស្សក្នុងតំបន់ ពិសេសក្នុងការពង្រឹងយន្តការសិទ្ធិមនុស្ស និងការស្វែងរកវិធីសាស្ត្រ ដើម្បីបន្តវឌ្ឍនភាពឆ្ពោះទៅរកការពង្រឹងសមត្ថភាពនៃយន្តការសិទ្ធិមនុស្សអាស៊ាន៕

អត្ថបទទាក់ទង