មជ្ឈមណ្ឌលសិទ្ធិមនុស្សឯករាជ្យថ្មី នឹងត្រូវបើកដំណើរការនៅព្រះរាជាណាចក្រកម្ពុជា

មជ្ឈមណ្ឌលសិទ្ធិមនុស្សឯករាជ្យថ្មី នឹងត្រូវបើកដំណើរការនៅព្រះរាជាណាចក្រកម្ពុជា មជ្ឈមណ្ឌលសិទ្ធិមនុស្សឯករាជ្យថ្មី នឹងត្រូវបើកដំណើរការនៅព្រះរាជាណាចក្រកម្ពុជា

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក ជិន ម៉ាលីន បាននិយាយថា រដ្ឋាភិបាលគ្រោងនឹងបើកដំណើរការមជ្ឈមណ្ឌលសិទ្ធិមនុស្សឯករាជ្យជាតិថ្មីមួយ​​ បន្ទាប់ពីមាន​អនុសាសន៍ពីអង្គការ​សហប្រជាជាតិ។

ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីជំនួបរវាងឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាលោក Pablo Kang និងប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី កាលពីម្សិលមិញ។

លោក​បាននិយាយថា ប្រទេសអូស្រ្តាលីនឹងជួយប្រទេសកម្ពុជាក្នុងការបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សជាតិ​ថ្មីដោយផ្អែកលើ​​គោលការណ៍ទីក្រុងប៉ារីសដែលបានផ្តល់បទពិសោធន៍ដល់ប្រទេសអូស្ត្រាលីបន្ទាប់​​ពីការបង្កើតគណៈកម្មការសិទ្ធិមនុស្សដែលមានរយៈពេលយូរមកហើយ។

Chin Malin, spokesman of Cambodian Human Rights Committee speaks in a press conference. KT/Siv Channa
Chin Malin, spokesman of Cambodian Human Rights Committee speaks in a press conference. KT/Siv Channa

លោក ម៉ាលីន បាននិយាយថា៖ «មជ្ឈមណ្ឌលសិទ្ធិមនុស្សជាតិគឺជាតម្រូវការរបស់ប្រទេសដែលជាសមាជិករបស់អង្គការសហប្រជាជាតិ។ ពួកយើងត្រូវការមជ្ឈមណ្ឌលឯករាជ្យដើម្បីតំណាងប្រទេសនោះ។ ពួកយើងទទួលយកអនុសាសន៍ពីអង្គការសហប្រជាជាតិ ហើយយើងកំពុងរៀបចំបង្កើតមជ្ឈមណ្ឌលថ្មីឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»។

យោងតាមលោក រ៉េមី សេចក្តីព្រាងច្បាប់នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សឯករាជ្យជាតិថ្មីកំពុងត្រូវបានពិនិត្យហើយនឹងអនុម័តដោយភាគីស្ថាប័នរដ្ឋាភិបាល និងសង្គមស៊ីវិលដែលពាក់ព័ន្ធ។ លោក ម៉ាលីន បាននិយាយថាការសម្រេចចិត្តទាក់ទងនឹងការបិទមជ្ឈមណ្ឌលបច្ចុប្បន្ននឹងត្រូវពិភាក្សានៅពេលក្រោយ៕

អត្ថបទទាក់ទង