This website works best with JavaScript enabled.
គណៈកម្មការសិទ្ធិមនុស្សកម្ពុជា Close

មតិស្វាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា!

មតិស្វាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី និង​ជា​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា!

សូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលមកកាន់គេហទំព័ររបស់គណៈកម្មាធិការសិទ្ធិ​មនុស្ស​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កម្ពុជា!​

គេហទំព័រនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំ និងចែកចាយព័ត៌មានទាក់ទងទៅនឹងសកម្មភាព​នានា​ពាក់​ព័​ន្ធ​លើវិស័យសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍ដល់សាធារណជន។ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ដែលជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លើ       ​វិស័យ​សិទ្ធិ​មនុស្ស​ បាន​និង​កំពុង​បំពេញ​តួនាទី ​និង​ភារកិច្ច​យ៉ាង​សកម្ម​ ក្នុង​ការ​ការពារ​ និងលើកកម្ពស់សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

សាធារណជននឹងយល់កាន់តែច្បាស់ពីបេសកកម្ម និងសកម្មភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដូចខាងក្រោម៖

  • ការងារសរសេររបាយការណ៍ស្តីពីសិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ
  • ការងារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន និងអង្គការសហប្រជាជាតិ
  • ការ​អប់រំផ្សព្វផ្សាយសិទ្ធិមនុស្ស
  • យន្តការ​ទទួលនិងដោះស្រាយពាក្យបណ្តឹងពាក់ព័ន្ធនឹងការរំលោភបំពានសិទ្ធិមនុស្ស
  • ការចុះ​ត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ
  • សកម្មភាព​មនុស្ស​ធម៌របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​

ដើម្បី​ជ្រាប​កាន់​តែ​ច្បាស់​អំពី​សកម្មភាព​ និង​ដំណើរ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​​កម្ពុជា សូម​លោកអ្នក​តាមដាន​នូវ​វឌ្ឃនភាព​របស់យើង​ខ្ញុំ​តាមរយៈគេហទំព័រនេះ ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​ជាប្រចាំ។ បន្ថែម​លើនេះ លោកអ្នក​អាច​ចូលរួម​ជាមួយ គ្រួសារ​ហ្វេសប៊ុក​របស់​យើង​ខ្ញុំ ​ដែល​មាន​ឈ្មោះ​ជាផ្លូវការ Cambodian Human Rights Committee

យើង​ខ្ញុំក៏បាន​បង្កើតនូវ​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ (Application) ដែល​អាច​ប្រើប្រាស់​បាន​ទាំង​ប្រព័ន្ធ IOS​  CHRC APP និងប្រព័ន្ធ Android CHR ដើម្បី​លោក​អ្នក​កាន់​តែ​ភាព​ងាយ​ស្រួល​ក្នុង​ការ​ទទួល​​បាន​ព័ត៌មាន​ថ្មីៗអំពីសិទ្ធិ​មនុស្ស។ តាមរយៈកម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃនេះ ធ្វើ​ឱ្យ​លោកអ្នក​កាន់​តែ​មាន​ភាពឆាប់​រហ័ស​ក្នុង​ការ​​ភ្ជាប់​ទំនាក់​ទំនង​មកកាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ដោយ​លោក​អ្នក​អាច​ធ្វើ​ការ​ស្វែង​រកព័ត៌មាន ផ្ដល់​ជាមតិយោបល់​ លើកជាសំណួរ សំណូមពរ ជាពិសេស​លោកអ្នក​ក៏អាច​ដាក់​ពាក្យបណ្ដឹង​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្សមកកាន់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ផងដែរ។

យើងខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​លោកអ្នក ដែល​ផ្ដល់​ការ​ចាប់អារម្មណ៍ចំពោះ​សកម្មភាព​របស់​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា។

បង្ហាញទាំងអស់

ព័ត៌មានថ្មីបំផុត

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរៀបចំ និងបានដាក់ញត្តិជាបន្ទាន់ទៅ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៥

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជំនួបរវាងឯកឧត្តម កែវ រ៉េមី ជាមួយ លោក Rory Mungoven

សេចក្តីប្រកាសព័ត៌មានស្ដីពី លទ្ធផលជំនួបរវាង ឯកឧត្តម កែវ រ៉េមី ជាមួយ លោក Benjamin Moreau

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី៖ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋនៅជួរក្រោយតែងតែដឹងគុណ គាំទ្រ និងលើកទឹកចិត្តដល់បងប្អូនវីរកងទ័ពជួរមុខចំពោះការតស៊ូ ពលី លះបង់ដើម្បីការពារទឹកដីពីខ្មាំងសត្រូវ

ឯកឧត្តមទេសរដ្ឋមន្ត្រី កែវ រ៉េមី អញ្ជើញសំណេះសំណាលជាមួយបេក្ខជន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា ២០២៤-២០២៥

aichr

កាលវិភាគព្រឹត្តិការណ៍

  • 20 July 2025

    ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងការដាក់ទានព្រះវស្សា នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង

    • 8:30 ព្រឹក - 12:00 ព្រឹក
    • ត្តសំរោងក្រោម ស្ថិតនៅឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
  • 27 May 2025

    ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី សិទ្ធិពលរដ្ឋនយោបាយ 

    • 8:00 ព្រឹក - 12:00 ព្រឹក
    • នៅខេត្តកំពង់ចាម
  • 26 May 2025

    ឯកឧត្តមទេសរដ្ឋមន្ត្រី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ បើកសិក្ខាសាលាស្តីពី សិទ្ធិពលរដ្ឋនយោបាយ

    • 8:30 ព្រឹក - 12:00 ព្រឹក
    • សាលាខេត្តខេត្តត្បួងឃុំ
  • 17 February 2025

    ប្រគល់រថយន្តសង្គ្រោះបន្ទាន់ដល់ ម២

    • 8:30 ព្រឹក - 11:00 ព្រឹក
    • មណ្ឌលអប់រំកែប្រែ ម២
  • 13 February 2025

    អបអរទិវា​នៃក្តីស្រឡាញ់

    • 1:00 ល្ងាច - 5:00 ល្ងាច
    • សណ្ឋាគារកាំបូឌីយ៉ាណា