សិ​ទ្ឋិម​នុ​ស្សកម្ពុជាថ្កោល​ទោស​របាយ​ការ​ណ៍​សិទ្ធិមនុស្សអាមេរិក

សិ​ទ្ឋិម​នុ​ស្សកម្ពុជាថ្កោល​ទោស​របាយ​ការ​ណ៍​សិទ្ធិមនុស្សអាមេរិក សិ​ទ្ឋិម​នុ​ស្សកម្ពុជាថ្កោល​ទោស​របាយ​ការ​ណ៍​សិទ្ធិមនុស្សអាមេរិក

រ​ដ្ឋា​ភិ​បា​ល​ប្រ​តិ​ក​ម្ម​ទៅ​នឹ​ង​រ​បា​យ​កា​រ​ណ៍​ប្រ​ចាំ​ឆ្នាំ​រ​ប​ស់​អ​ង្គ​កា​រ​ឃ្លាំ​មើ​ល​សិ​ទ្ឋិម​នុ​ស្ស​​​ ​(​H​R​W​)​ ​ដែ​ល​អះ​អា​ង​ថា​ ​ស្ថា​ន​ភា​ព​សិ​ទ្ធិ​ម​នុ​ស្ស​នៅ​ក​ម្ពុ​ជា​ប​ន្ត​ធ្លា​ក់​ចុះ​ ​ដោ​យចោ​ទ​ ​H​R​W​ ​ថា​មា​ន​រ​បៀ​ប​វា​រៈ​ន​យោ​បា​យ​ ​ដើ​ម្បី​តែ​រិះ​គន់​រា​ជ​រ​ដ្ឋាភិ​បា​ល​កម្ពុ​ជា​ ​និ​ងមិ​ន​ផ្តោ​តលើ​ផ​ល​ប្រ​យោជ​ន៍​ប្រ​ជាព​ល​រ​ដ្ឋ​។

ម​ន្ត្រី​ជា​ន់​ខ្ព​ស់​នៃ​គ​ណៈ​ក​ម្មា​ធិ​ការ​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​ ​(​C​H​R​C​)​ ​ចា​ត់​ទុ​ក​រ​បា​យ​កា​រ​ណ៍​រ​បស់​អ​ង្គ​កា​រ​ឃ្លាំ​មើ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ថា​ ​មា​ន​ហេ​តុ​ផ​ល​ន​យោ​បា​យ​ ​ក្នុ​ង​គោ​ល​បំ​ណ​ង​ប​ង្អា​ប់​រ​ដ្ឋា​ភិ​បា​ល​។​

​លោ​ក​ ​ជិ​ន​ ​ម៉ា​លី​ន​ ​អ​នុ​ប្រ​ធា​ន​គ​ណៈ​​​ក​ម្មា​​​ធិ​​​ការ​សិទ្ឋិ​មនុស្ស​កម្ពុជាបានមានប្រសាសន៍កា​ល​ពី​ម្សិ​ល​មិ​ញ​ថា​ ​រ​បា​យ​កា​រ​ណ៍​ថ្មី​ៗ​រ​ប​ស់​អ​ង្គ​កា​រ​ឃ្លាំ​មើលសិទ្ធិមនុស្ស មិនមែនជារឿងធម្ម​តា​ទេ​ដែ​ល​ប​ន្ត​កា​រ​រិះ​គ​ន់​រ​ប​ស់​អ​ង្គ​កា​រ​អ​ន្ត​រ​ជា​តិ​ម​ក​កា​ន់រដ្ឋាភិបាលកម្ពុជា។ លោក​ថា នេះ​ជា​និ​ន្នា​កា​រ​​នយោបាយ​វាយ​ប្រហារ​រដ្ឋាភិបាល​ដោយ​មិន​គិត​ពី​ប្រយោជន៍​កម្ពុជា។

លោ​ក​ ​ម៉ា​លី​ន​ ​មា​ន​ប្រ​សា​ស​ន៍​ថា​ ​កា​រ​អះ​អា​ង​ដែ​ល​ថា​ ​ស្ថា​ន​ភា​ព​សិ​ទ្ធិ​ម​នុស្សនៅកម្ពុជា បន្តធ្លា​ក់​ដុ​ន​ដា​ប​ ​ដោ​យ​សា​រ​តែ​កា​រ​ចា​ប់​ខ្លួ​ន​អ្ន​ក​ន​យោ​បា​យ​បក្សប្រឆាំង និងសកម្មជន នៅតែប​ន្ត​មិ​ន​អើ​ពើ​នឹ​ង​នី​តិ​វិ​ធី​ច្បា​ប់​ក្នុ​ង​ប្រ​ទេ​ស​។

លោ​ក​ប​ន្ថែ​ម​ថា​ ​រ​បា​យ​កា​រ​ណ៍​នេះ​មិ​ន​បា​ន​ពិ​និ​ត្យ​ថា​ ​តើ​សកម្មជនទាំងនោះ ប្រព្រឹត្តល្មើសនឹ​ង​ច្បា​ប់​ ​ឬ​ថា​អា​ជ្ញា​ធ​រ​មា​ន​មូ​ល​ដ្ឋា​ន​ក្នុ​ង​កា​រ​ចោ​ទ​ប្រ​កា​ន់​ និងដំណើរការតុលាការនោះទេ។

ប្រ​តិ​ក​ម្ម​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​កើ​ត​ឡើ​ង​ពី​រ​ថ្ងៃ​ប​ន្ទា​ប់​ពី​អ​ង្គ​កា​រឃ្លាំមើលសិទ្ធិមនុស្សបានចេញផ្សា​យ​រ​បា​យ​កា​រ​ណ៍​ប្រ​ចាំ​ឆ្នាំ​ ​២​០​២​១​ ​រ​ប​ស់​ខ្លួ​ន​កា​ល​ពី​ថ្ងៃ​សុ​ក្រ​។

រ​បា​យ​កា​រ​ណ៍​នេះ​បា​ន​និ​យា​យ​ថា​ ​សិ​ទ្ធិ​ម​នុ​ស្ស​នៅកម្ពុជាបន្តធ្លាក់ចុះដុនដាប ដោយសាររដ្ឋាភិ​បា​ល​ប​ង្រ្កាប​អ្ន​ក​ន​យោ​បា​យ​ ​ស​ក​ម្ម​ជ​ន​ស​ង្គ​ម​ ​និងបរិស្ថាន ព្រមទាំងអំពើនិទណ្ឌភាព តា​ម​រ​យៈ​កា​រ​ប​ង្កើ​ត​ច្បា​ប់រឹ​ត​ត្បិ​ត​ដែ​ល​ប៉ះ​ពា​ល់​ដ​ល់​សិ​ទ្ធិ​ម​នុស្ស​ជាមូលដ្ឋានទាំងក្នុងអតីតកាល​ ​និ​ង​ប​ច្ចុ​ប្ប​ន្ន​។

អ​ង្គ​កា​រ​ឃ្លាំ​មើ​ល​សិ​ទ្ឋ​ម​នុ​ស្ស​ ​បា​ន​និ​យា​យ​ថា​ ​ក្នុ​ង​កា​រ​ទ​ន្ទឹង​រង់ចាំការបោះឆ្នោតឃុំសង្កាត់ និ​ង​ថ្នា​ក់​ជា​តិ​នា​ពេ​ល​ខា​ងមុ​ខ​ នៅ​ឆ្នាំនេះ​ ​និ​ង​ឆ្នាំ​ក្រោ​យ​ ​លោ​ក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បា​ន​ប្រើ​ប្រា​ស់​ជំងឺ​រា​តត្បា​ត​កូ​វិ​ត១​៩​ ​កា​ន់​តែ​អា​ក្រ​ក់​ទៅៗ​ ដើម្បីពង្រីកការគ្រប់គ្រងបែបផ្តាច់កា​រ​ ​ដោយកា​រ​រឹ​ត​ត្បិត​ប​ន្ថែ​ម​ទៀ​ត​លើ​សិទ្ធិ​ពលរដ្ឋ និងសិទ្ធិនយោបាយ និងមិនបានការពារសិ​ទ្ធិ​ស​ង្គម​ ​និង​សេ​ដ្ឋ​កិ​ច្ច។​

​អ​ង្គ​កា​រ​នេះ​ក៏​បា​ន​ចោ​ទ​ប្រ​កា​ន់​ថា​រដ្ឋាភិបាល ដើម្បីបំបិទមាត់ការមិនយល់ស្រប តុលាការន​យោ​បា​យរ​ប​ស់​កម្ពុ​ជា​ ​បា​នបើ​ក​ស​វ​នា​ការ​ជា​បន្ត​ប​​ន្ទា​ប់លើ​ស​មា​ជិ​ក​គណ​បក្សប្រ​ឆាំងជាង ​១​០​០នា​ក់​ ​និង​អ្ន​ក​កា​រពា​រ​សិ​ទ្ធិ​ម​នុ​ស្សរា​ប់​សិ​បនា​ក់​ ​ស​ម្រា​ប់កា​រអនុវត្តសិទ្ធិសេរីភាពក្នុងការប​ញ្ចេ​ញម​តិ​ ​និ​ងកា​រ​ជួ​ប​ប្រ​ជុំដោ​យ​ស​ន្តិវិ​ធី​។

អ​ង្គ​កា​រ​ ​H​R​W​ បា​ន​និ​យា​យ​ថា​ ​អា​ជ្ញា​ធរ​ក៏​បា​នប្រើ​កា​រវា​យ​ដំប្រ​ជាពលរដ្ឋនៅតាមដងផ្លូវក្នុងរា​ជ​ធានី​ភ្នំ​ពេ​ញ​ជា​មួ​យ​នឹ​ង​ដើ​មឫ​ស្សី​ ​ស​ម្រា​ប់​កា​រ​ចា​ក​ចេញ​ពី​ផ្ទះរ​បស់ពួកគេ ប្រឆាំងនឹងកា​រ​រឹ​ត​ត្បិ​តនៅ​ពេ​ល​រា​ត​ត្បា​ត​ជំ​ងឺ​កូ​វិ​ត​១​៩។​

ហើ​យ​រ​ដ្ឋា​ភិ​បា​ល​ក៏​បា​ន​ខ​ក​ខា​ន​ក្នុ​ង​កា​រ​ចា​ត់​វិ​ធា​ន​ការគ្រប់គ្រាន់ក្នុងការទប់ស្កាត់ការរីករាលដា​ល​នៃ​ជំងឺ​កូ​វិ​ត​១​៩​ចំ​ណោ​ម​អ្ន​ក​ទោ​ស​នៅ​ក្នុ​ង​ព​ន្ធ​នា​គា​រ​។

អ​ង្គ​កា​រ​ក្រៅ​រ​ដ្ឋា​ភិ​បា​ល​ក៏​បា​ន​ចោ​ទ​ប្រកា​ន់​រដ្ឋា​ភិ​បាល​បា​នអ​នុម័​ត​អ​នុ​ក្រឹ​ត្យ​ដែ​ល​រឹ​ត​ប​ន្តឹ​ង​កា​រ​គ្រ​ប់​គ្រ​ង​អ៊ី​ន​ធឺណិ​ត​ និ​ង​ព​ង្រី​ក​កា​រ​ឃ្លាំ​មើ​ល​តា​មអ៊ី​នធឺ​ណិ​ត​លើ​អ្ន​ក​ប្រើប្រា​ស់អ៊ីន​ធឺ​ណិត​ដែ​លរិះ​គ​ន់​រំ​លោ​ភ​សិ​ទ្ធិ​ឯ​ក​ជ​ន​ភា​ព​៕