អ្នកនាំពាក្យ CHRC ប្រតិកម្មនឹងសេចក្តីថ្លែងការណ៍របស់ក្រុមអង្គការសង្គមស៊ីវិល
លោក ជិន ម៉ាលីន អនុប្រធាន និងជាអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) បានប្រតិកម្មប្រឆាំងនឹងសេចក្តីថ្លែងការណ៍របស់អង្គការសង្គមស៊ីវិលចំនួន ៦០ ស្តីពីការព្រួយបារម្ភលើការបង្កើតអង្គភាពសិទ្ធិមនុស្សជាតិកម្ពុជា។
លោកបានបង្ហោះប្រតិកម្មរបស់លោលនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននាពេលថ្មីៗនេះដោយចោទសួរពីការទទួលខុសត្រូវរបស់ក្រុមអង្គការសង្គមស៊ីវិល នៅពេលសម្តែងការព្រួយបារម្ភ។
បើតាមលោក ជិន ម៉ាលីន វាគឺជាអង្គការសង្គមស៊ីវិលដែលបានស្នើសុំឱ្យបង្កើតអង្គភាពនេះឡើងនៅឆ្នាំ ១៩៩៧ ហើយបានដឹកនាំដំណើរការបង្កើតនេះ ប៉ុន្តែមិនបានសម្រេច។
លោកបានបន្ថែមថា ដើម្បីធ្វើឱ្យសម្រេចបានរាជរដ្ឋាភិបាលបានចាត់តាំងឱ្យមានគណៈកម្មាធិការ CHRC ដឹកនាំការងារ ប៉ុន្តែខណៈស្ថាប័នមិនទាន់មានរូបរាងនៅឡើយ ក្រុមអង្គការសង្គមស៊ីវិលសម្តែងការព្រួយបារម្ភទៅហើយ។
លោកបានអំពាវនាវឱ្យក្រុមអង្គការសង្គមស៊ីវិលគាំទ្រតួនាទីដឹកនាំរបស់រដ្ឋាភិបាលក្នុងការបង្កើតអង្គភាពសិទ្ធិមនុស្សជាតិកម្ពុជា និងរួមចំណែកធ្វើឱ្យវាមានអត្ថប្រយោជន៍សម្រាប់សិទ្ធិមនុស្សរបស់ប្រទេស។