ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា
ភ្នំពេញ៖ នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Olivier Richard ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំ គ.ស.ម.ក.។ ជំនួបនេះផ្ដោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងលើវិស័យសិទ្ធិមនុស្ស ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងជម្លោះព្រំដែនកម្ពុជា-ថៃ។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រទេសបារាំង ក្នុងការគាំទ្រសេចក្តីថ្លែងការណ៍រួមស្តីពី “ការឈប់ដាក់ទោសទណ្ឌជាសកលចំពោះការស្រឡាញ់ភេទដូចគ្នា”។ ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងពីគម្រោងកិច្ចសហការជាមួយគណៈកម្មការសិទ្ធិមនុស្សអូស្រ្តាលី (AHRC) ក្នុងការរៀបចំវេទិកាស្តីពីការលើកកម្ពស់ ការផ្លាស់ប្តូរចំណេះដឹងនិងបទពិសោធរវាងកម្ពុជា និងអូស្រ្តាលី ពាក់ព័ន្ធនឹងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា ហើយក៏បានអញ្ជើញ ឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមផងដែរ។
ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍ រីកចម្រើនគួរឱ្យកត់សម្គាល់ រួមទាំងក្នុងវិស័យសិទ្ធិមនុស្ស ជាពិសេសសមភាពយេនឌ័រ និងសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងជាសង្ខេបពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ និងបង្ហាញពីក្តីបារម្ភចំពោះសិទ្ធិរបស់ជនភៀសសឹកកម្ពុជាជាងមួយសែននាក់ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងសហគមន៍របស់ពួកគាត់វិញ នៅឡើយ៕

អត្ថបទទាក់ទង