សេចក្តីជូនដំណឹងស្តីពីការលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
សេចក្តីជូនដំណឹងស្តីពីការលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ។
កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឯកឧត្ដមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាសុីប៉ាសុីហ្វិក ដោយប្រាប់គាត់ថា: ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់លើកលែងតែលោកវិទីតមួយដែល ឯកឧត្ដមទេសរដ្ឋមន្រ្តី មិនបានផ្ញើទៅគាត់។ ឯកឧត្តមទេសរដ្ឋមន្រ្តីលេីកឡេីងថា មិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។ បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថារំលោភសិទ្ធមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេហើយប្រហែលជាក្រុមជ្រុលនិយមថៃឬទាហានថៃចោទថាគាត់ក្បត់ជាតិ។ តែ ឯកឧត្ដមទេសរដ្ឋមន្រ្តី មានសំណូមពរមួយថាពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក។
ឯកឧត្ដមទេសរដ្ឋមន្រ្តី ក៏បានបង្ហាញពីការងាររបស់យេីងដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ឯកឧត្ដមទេសរដ្ឋមន្រ្តីកោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក។ ហើយយេីងសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។
គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ ៕








