ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានជួបជាមួយលោកស្រី Alexandra Xanthaki
នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបជាមួយលោកស្រី Alexandra Xanthaki អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិផ្នែកសិទ្ធិវប្បធម៌ ក្នុងអំឡុងពេលបំពេញបេសកសកម្មសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ដោយបានប្រាប់ពីស្ថានភាពពិតជាក់ស្តែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងផលប៉ះពាល់ដល់សិទ្ធិមនុស្ស។







