ឯកឧត្តម ផៃ ហេង បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤
នៅព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២៣ ឯកឧត្តម ផៃ ហេង ទីប្រឹក្សាអមគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងវេទិកា ទិវាប្រជាជនពិភពលោកលើកទី៣៤ ក្រោមប្រធានបទ «ការបញ្ចេញអានុភាព នៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសម្លេងស្រ្តី និងក្មេងស្រីដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» ក្រោមអធិបីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងផែនការ។
វេទិកានេះរៀបចំឡើងដោយក្រសួងផែនការ សហការជាមួយអង្គការ UNFPA ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងជាសាធារណៈអំពីកង្វល់ទាក់ទងនឹងកំណើនប្រជាជន និងបញ្ហាប្រជាជននិងអភិវឌ្ឍន៍ និងចាត់ទុក «ប្រជាជនជាមធ្យោបាយនៃការអភិវឌ្ឍផង និងគោលដៅចុងក្រោយនៃការអភិវឌ្ឍផង»។ វេទិកានេះក៏មានគោលដៅរំលេចពីតម្រូវការជំរុញសមភាពយេនឌ័រ ដើម្បីជួយសម្រចក្តីសុបិនរបស់មនុស្សទាំង៨ ប៊ីលាននាក់នៅក្នុងពិភពលោក តាមរយៈការស្តាប់សម្លេងរបស់ស្ត្រី និងក្មេងស្រី និងអ្នកខ្វះខាតដទៃទៀត ព្រមទាំងធ្វើការការណែនាំអំពីច្បាប់និងគោលនយោបាយដែលអាចឱ្យគេអនុវត្តសិទ្ធិ និងជម្រើសរបស់ពួកគេ៕