ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ទទួលស្វាគមន៍ចំពោះលោក Stéphane Bonamy ប្រធានបេសកកម្ម(ICRC)
នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធាន គ.ស.ម.ក. បានទទួលស្វាគមន៍ចំពោះលោក Stéphane Bonamy ប្រធានបេសកកម្មនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចូលជួបសម្តែងការគួរសម និងផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាមនុស្សធម៌ និងតួនាទីភារៈកិច្ចរបស់ គ.ស.ម.ក. និង ICRC៕








