ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំការងារ

ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំការងារ ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំការងារ
ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំការងារ នៅទីស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) ដើម្បីពង្រឹងការអនុវត្តការងារស្នូល និងមុខងារសំខាន់ៗរបស់គណៈកម្មាធិការ ព្រមទាំងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពការងារសិទ្ធិមនុស្សក្នុងរយៈពេលកន្លងមក នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឱ្យបន្តពង្រឹងប្រសិទ្ធភាពការងារ និងអនុវត្តតួនាទីភារកិច្ចតាមមុខងារ ពង្រឹងការសហការយ៉ាងជិតស្និទ្ធរវាងគ្នា ដើម្បីធានាឱ្យមានការសម្របសម្រួលការងារប្រកបដោយប្រសិទ្ធភាព ព្រមទាំងលើកកម្ពស់ការបម្រើប្រជាពលរដ្ឋក្នុងវិស័យសិទ្ធិមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តីក៏បានធ្វើការជូនដំណឹង និងចែករំលែកព័ត៌មានអំពីបេសកកម្មការងាររបស់ឯកឧត្តមនៅទីក្រុងហ្សឺណែវ ប្រទេសស្វ៊ីស ពាក់ព័ន្ធនឹងការចូលរួមកិច្ចប្រជុំ និងការពិភាក្សាអន្តរជាតិលើវិស័យសិទ្ធិមនុស្ស ក្នុងក្របខណ្ឌសម័យប្រជុំលើកទី៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ឯកឧត្តមបានបញ្ជាក់ថា ការចូលរួមក្នុងវេទិកាអន្តរជាតិនេះ គឺជាឱកាសសំខាន់ក្នុងការបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពរបស់កម្ពុជា ក្រោមការដឹកនាំយ៉ាងមុតមាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍អន្តរជាតិក្នុងវិស័យនេះ។
កិច្ចប្រជុំបានបញ្ចប់ដោយការប្តេជ្ញាចិត្តរួមរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ ក្នុងការបន្តអនុវត្តការងារសិទ្ធិមនុស្សឱ្យកាន់តែមានប្រសិទ្ធភាព និងទំនួលខុសត្រូវខ្ពស់ ដើម្បីរួមចំណែកលើកកម្ពស់ការគោរព និងការពារសិទ្ធិមនុស្សនៅព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទទាក់ទង