ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញនាំយកនូវថវិកា ចំនួន ៥១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)

ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញនាំយកនូវថវិកា ចំនួន ៥១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ) ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញនាំយកនូវថវិកា ចំនួន ៥១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)

ព្រឹកថ្ងៃ ពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញនាំយកនូវថវិកា ចំនួន ៥១៦៨ ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាទី ៥ (ក្បែរវត្តភ្នំ)។ ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានអញ្ជើញធ្វើដំណើរទស្សនកិច្ចនៅមន្ទីរពេទ្យគន្ធបុប្ផាទី៥ ផងដែរ។
ឯកឧត្ដម បានសម្ដែងនូវការកោតសរសើរជូនចំពោះ លោក វេជ្ជបណ្ឌិត Beat Richner ដែលជាស្ថាបនិកនៃមន្ទីរពេទ្យគន្ធបុប្ផា និងជាបិតាសង្រ្គោះកុមារកម្ពុជា។ ឯកឧត្តមប្រធានសូមកោតសរសើរផងដែរ ចំពោះលោកសាស្រ្តាចារ្យ គី សង់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកមន្ទីរពេទ្យទាំងអស់ ដែលតែងតែខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ដោយមិនគិតពីការហត់នឿយ ក្នុងការមើលថែទាំកុមារទាំងអស់ដែលមកទទួលការពិនិត្យ ព្យាបាល និងសម្រាកនៅមន្ទីរពេទ្យគន្ធបុប្ផានេះ។
ទន្ទឹមគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី កែវ រ៉េមី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលបានចូលរួមចំណែកទាំងអស់គ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ក្នុងការឧបត្ថម្ភជូនដល់មន្ទីរពេទ្យគន្ធបុប្ផានាពេលនេះ។
សូមរំលឹកផងដែរថា នេះជាលើកទី២ ដែលឯកឧត្តមទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានបរិច្ចាគថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។
ឯកឧត្ដម ប្រធានមានប្រសាសន៍ថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងបន្តចូលរួមជាមួយ មន្ទីរពេទ្យគន្ធបុប្ផាក្នុងបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាជាបន្តបន្ទាប់ទៀតនាពេលខាងមុខ៕

អត្ថបទទាក់ទង