មតិស្វាគមន៍របស់ឯកឧត្តមទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា!
សូមស្វាគមន៍ និងថ្លែងអំណរគុណចំពោះការចូលមកកាន់គេហទំព័ររបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា!
គេហទំព័រនេះនឹងក្លាយជាកន្លែងប្រមូលផ្តុំ និងចែកចាយព័ត៌មានទាក់ទងទៅនឹងសកម្មភាពនានាពាក់ព័ន្ធលើវិស័យសិទ្ធិមនុស្ស ដើម្បីជាប្រយោជន៍ដល់សាធារណជន។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាលើ វិស័យសិទ្ធិមនុស្ស បាននិងកំពុងបំពេញតួនាទី និងភារកិច្ចយ៉ាងសកម្ម ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជា។
សាធារណជននឹងយល់កាន់តែច្បាស់ពីបេសកកម្ម និងសកម្មភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដូចខាងក្រោម៖
ដើម្បីជ្រាបកាន់តែច្បាស់អំពីសកម្មភាព និងដំណើរប្រព្រឹត្តទៅរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សូមលោកអ្នកតាមដាននូវវឌ្ឃនភាពរបស់យើងខ្ញុំតាមរយៈគេហទំព័រនេះ ដែលត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រចាំ។ បន្ថែមលើនេះ លោកអ្នកអាចចូលរួមជាមួយ គ្រួសារហ្វេសប៊ុករបស់យើងខ្ញុំ ដែលមានឈ្មោះជាផ្លូវការ Cambodian Human Rights Committee។
យើងខ្ញុំក៏បានបង្កើតនូវកម្មវិធីក្នុងទូរស័ព្ទដៃ (Application) ដែលអាចប្រើប្រាស់បានទាំងប្រព័ន្ធ IOS CHRC APP និងប្រព័ន្ធ Android CHR ដើម្បីលោកអ្នកកាន់តែភាពងាយស្រួលក្នុងការទទួលបានព័ត៌មានថ្មីៗអំពីសិទ្ធិមនុស្ស។ តាមរយៈកម្មវិធីក្នុងទូរស័ព្ទដៃនេះ ធ្វើឱ្យលោកអ្នកកាន់តែមានភាពឆាប់រហ័សក្នុងការភ្ជាប់ទំនាក់ទំនងមកកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយលោកអ្នកអាចធ្វើការស្វែងរកព័ត៌មាន ផ្ដល់ជាមតិយោបល់ លើកជាសំណួរ សំណូមពរ ជាពិសេសលោកអ្នកក៏អាចដាក់ពាក្យបណ្ដឹងពាក់ព័ន្ធនឹងសិទ្ធិមនុស្សមកកាន់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ផងដែរ។
យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអ្នក ដែលផ្ដល់ការចាប់អារម្មណ៍ចំពោះសកម្មភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។