លោកជំទាវ អ៊ុច និពន្ធ អនុប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជាចូលជួបពិភាក្សាការងារ

តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មការសិទ្ធិមនុស្សកម្ពុជា លោកជំទាវ អ៊ុច និពន្ធ អនុប្រធាន គ.ស.ម.ក. បានអនុញ្ញាតឱ្យក្រុមការងារនៃអង្គការសហគមន៍ឥន្ទធនូកម្ពុជា (ROCK) ដឹកនាំដោយ កញ្ញា លី ពិសី ប្រធានសម្របសម្រួលនៃសហគមន៍ ROCK ចូលជួបពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំ គ.ស.ម.ក.។ កិច្ចជំនួបនេះ មានគោលបំណងក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និងសហគមន៍ ROCK ក្នុងការលើកកម្ពស់សិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នានៅកម្ពុជា។
គ.ស.ម.ក. នៅតែបន្តគាំទ្រ និងសហការជាមួយសហគមន៍ ROCK ក្នុងការលើកស្ទួយ លើកកម្ពស់ និងការពារសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នា៕








