ឯកឧត្តម ប៊ូ គុយសេង ចូលរួមជាអធិបតីពិធីចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍

នៅព្រឹកថ្ងៃអាទិត្យ ១៥កេីត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ូ គុយសេង អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមជាអធិបតីពិធីចែកអំណោយសប្បុរសធម៌ ដល់ប្រជាពលរដ្ឋដែលមានផ្ទុកមេរោគអេដស៍ចំនួន ២២៨នាក់ នៅវត្តរការស្មី ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
ពិធីនេះសហការរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និងអង្គការមូលនិធិសប្បុរសធម៌ ឆឺជី ក្នុងគោលបំណង (១). លេីកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរងគ្រោះផ្ទុកមេរោគអេដស៍ និង(២). លេីកទឹកចិត្តដល់អ្នកជម្ងឺ និងចែករំលែកក្តីស្រឡាញ់៕









