ឯកឧត្តម កែវ រ៉េមី អនុញ្ញាតទទួលជួបជាមួយ ឯកឧត្តម Pablo Kang

ឯកឧត្តម កែវ រ៉េមី អនុញ្ញាតទទួលជួបជាមួយ ឯកឧត្តម Pablo Kang ឯកឧត្តម កែវ រ៉េមី អនុញ្ញាតទទួលជួបជាមួយ ឯកឧត្តម Pablo Kang

នៅព្រឹកថ្ងៃទីចន្ទ ១៤រោច ខែអស្សុជឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២  ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអនុញ្ញាតទទួលជួបជាមួយ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីពិភាក្សាការងារសំខាន់ៗមួយចំនួនរួមមាន (១) ស្ថានភាពសិទ្ធិមនុស្សទូទៅនៅព្រះរាជាណាចក្រកម្ពុជា (២) វឌ្ឍនៈភាពនៃសេចក្តីព្រៀងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃស្ថាប័នជាតិសិទ្ធិមនុស្សកម្ពុជា និង (៣) ដំណើរការនៃការបោះឆ្នោតជាតិ ដែលនឹងប្រព្រឹត្តិទៅនៅឆ្នាំ២០២៣ខាងមុខនេះ។

អត្ថបទទាក់ទង