លោកជំទាវ ម៉េង មុនីរួត្ន បានចូលរួម សិក្ខាសាលាអាស៊ាន-អូស្ត្រាលី
នៅថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ ម៉េង មុនីរួត្ន សមាជិកាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានចូលរួម “សិក្ខាសាលាអាស៊ាន-អូស្ត្រាលី ដើម្បីផ្លាស់ប្តូរការអនុវត្តលើកម្មវិធីសហគមន៍រឹងមាំដើម្បីប្រឆាំងនឹងវិវដ្តកម្ម និងអំពើហិង្សាជ្រុលនិយម” ដែលសហការរៀបចំដោយរាជរដ្ឋាភិបាលអូស្រ្តាលី (Australia Government) និងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែនឥណ្ឌូណេស៊ី (SOMTC-Indonesia) នៅទីក្រុងបាលី ប្រទេសឥណ្ឌូណេស៊ី។
សិក្ខាសាលានេះមានគោលបំណងជួយសម្រួលដល់ការផ្លាស់ប្តូរបទពិសោធន៍ និងបញ្ហាប្រឈមក្នុងការអនុវត្តកម្មវិធីសហគមន៍រឹងមាំដើម្បីប្រឆាំងនឹងវិវដ្តកម្ម និងអំពើហិង្សាជ្រុលនិយមក្នុងចំណោមអ្នកចូលរួម។
ក្នុងសិក្ខានេះ លោកជំទាវ ក៏បានចូលរួមជាអ្នកបញ្ចេញមតិប្រតិកម្ម ម្នាក់ផងដែរ ក្នុងវគ្គទី៤ នៃសិក្ខាសាលាដែលពិភាក្សាពាក់ព័ន្ធ “ទស្សនវិស័យលើការកសាងភាពរឹងមាំប្រឆាំងនឹងវិវដ្តកម្ម និងអំពើហិង្សាជ្រុលនិយម”(CRVE)។




