ឯកឧត្តម អ៊ិត រ៉ាឌី ដឹកនាំក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ដើម្បីចងក្រងការឆ្លើយតបរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍អនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) ដើម្បីចងក្រងការឆ្លើយតបរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ លើបញ្ជីបញ្ហា (List of Issues) ដែលទទួលបានពីគណៈកម្មាធិការទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិនៅក្នុងខែមិថុនា ឆ្នាំ២០២២ ចំពោះរបាយការណ៍លើកដំបូងរបស់កម្ពុជាស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ ដែលបានដាក់ជូនគណៈកម្មាធិការទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំ កាលពីខែកក្កដា ឆ្នាំ២០២១។
ការឆ្លើយតបនឹងបញ្ជីបញ្ហាខាងលើ នឹងត្រៀមរៀបចំបញ្ជូនទៅគណៈកម្មាធិការទទួលបន្ទុកការបាត់ខ្លួនដោយបង្ខំ អង្គការសហប្រជាជាតិ តាមរយៈក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនាពេលខាងមុខឆាប់ៗនេះ៕








