ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា

ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កែវ រ៉េមី ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
នៅរសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដោយមានការចូលរួមពី ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្រី្តរាជការទាំងអស់នៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈសំខាន់ ៗ រួមមាន៖
១. ពិនិត្យនិងពិភាក្សាលើការចូលរួម របស់កម្ពុជា តាមសំណើរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) សូមឱ្យរដ្ឋសមាជិកចូលរួមជាមួយនូវគំនិតផ្តួចផ្តើមសិទ្ធិមនុស្ស៧៥ (Human Rights 75) ដែលជាការប្រារព្ធខួបលើកទី៧៥ នៃសេចក្តីថ្លែងការណ៍សកលស្តីពីសិទ្ធិមនុស្ស។
២. ពង្រឹង និងបន្ថែមការងារ លើការងារស្នូលរបស់គ.ស.ម.ក. ដែលមានស្រាប់ ដើម្បីជំរុញ និងបញ្ជ្រាបការអប់រំឱ្យកាន់តែទូលំទូលាយដល់សាធារណជន ពាក់ព័ន្ធនឹងការប្រើប្រាស់សិទ្ធិ និងការគោរពច្បាប់ រួមមាន ការបញ្ជ្រាបការយល់ដឹងខ្លីៗ តាមបណ្តាញសង្គមជាដើម។
៣. បន្តពង្រឹងសមត្ថភាពក្រុមការងារទទួលបន្ទុកសរសេររបាយការណ៍ជាតិតាមអនុសញ្ញា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិមនុស្សនានា ដែលស្ថិតក្រោមសមត្ថកិច្ចគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ជាចុងបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើ ឱ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ចេះរួបរួមសាមគ្គីគ្នាបម្រើការងារដើម្បីគ.ស.ម.ក. កាន់តែមានការរីកចម្រើន៕

អត្ថបទទាក់ទង