ឯកឧត្តម ទេសរដ្ឋមន្រ្តីកែវ រ៉េមី បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រួអេដា អិល ហាច
នៅព្រឹកថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ជស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុងរាជរដ្ឋាភិបាលថ្មី នៃនីតិកាលទី៧ ឯកឧត្តម ទេសរដ្ឋមន្រ្តីកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី រួអេដា អិល ហាច (Ms. Roueida El Hage) តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដើម្បីត្រៀមរៀបចំអបអរសាទរទិវាសិទ្ធិមនុស្ស ខួបលើកទី៧៥ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមការសហការពីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា។
លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាបានអបអរសាទរប្រទេសកម្ពុជា ដែលជាប្រទេសដំបូងដែលបានធ្វើសកម្មភាពក្នុងការបេ្តជ្ញាចិត្តក្នុងការអបអរសាទរខួបលើកទី៧៥ ដោយមានការតែងតាំងជនបង្គោលក្នុងការរៀបចំទិវានេះ ព្រមទាំងសកម្មភាពផ្សេងៗទៀតដែលនេះបង្ហាញពីឆន្ទៈរបស់រាជ រដ្ឋាភិបាលក្នុងការលើកកម្ពស់និងគោរពសិទ្ធិមនុស្ស។
ឯកឧត្តមប្រធានកែវ រ៉េមី ថ្លែងអំណរគុណដល់លោកស្រីតំណាងOHCHR ដែលតែងតែសហការលើវិស័យសិទ្ធិមនុស្សកន្លងមកនេះ ហើយយើងនឹងបន្តសហការជាមួយគ្នាតទៅទៀត។ ឯកឧត្តម បានបន្ត លើកឡើងថា ជាការអបអរសាទរខួបលើកទី៧៥នេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើការបញ្ជ្រៀបសកម្មភាពចំនួន២លើករួចមកហើយ នោះគឺបានរៀបចំសិក្ខាសាលាចំនួន២ ដែលជាយុទ្ធនាការ៣៦៥ថ្ងៃ គឺសិក្ខាសាលាស្តីពីសិទ្ធិពលរដ្ឋនិងនយោបាយនៅខេត្តបាត់ដំបង និងផ្សព្វផ្សាយរបាយការណ៍ជាតិស្តីពីការអនុវត្តអនុសញ្ញាអន្តរជាតិស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ នៅខេត្តបន្ទាយមានជ័យ។
បន្ថែមទៅលើការពិភាក្សាសម្រាប់ការងាររៀបចំអបអរខួបលើកទី៧៥នេះ ភាគីទាំងពីរបានពិភាក្សាលើការងារជាអាទិភាពរបស់គណៈកម្មាធិការសិទ្ធិមនុស្សដូចជា៖
១. ការដាក់ប្រអប់បណ្តឹងរបស់គណៈកម្មាធិការសិទ្ធិមនុស្សនៅតាមពន្ធនាគារក្នុងរាជ្យធានីភ្នំពេញ ដែលជាយន្តការមួយដ៏មានប្រសិទ្ធិភាពសម្រាប់អោយជនជាប់ឃុំអាចរាយការណ៍ពីករណីរំលោភសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបាន។
២.ការដាក់អោយប្រើប្រាស់ ការទទួលពាក្យបណ្តឹងតាមប្រព័ន្ធទូរស័ព្ទដៃ (CHRC Apps) របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដើម្បីសម្រួលដល់ការដាក់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋនៅតាមបណ្តា រាជធានី ខេត្ត។
៣. ការងារអាយឆា (AICHR) ដែលប្រមុខរាជរដ្ឋាភិបាលបានសម្រេចប្រគល់តួនាទីដល់គណៈកម្មាធិការ សិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក.)ទទួលបន្ទុក ដែលមកដល់ពេលនេះ គ.ស.ម.ក. បានរៀបចំនិងដឹកនាំកិច្ចប្រជុំ សំខាន់ៗប្រចាំឆ្នាំនិងចូលរួមកិច្ចប្រជុំផ្សេងៗទៀត។
៤.ការរៀបចំបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សមួយដែលឯករាជ្យ ស្របតាមគោលការណ៍ទីក្រុងប៉ារីស ដែលគ្រោងនឹងបង្កើតនៅពេលខាងមុខ។ លោកស្រីតំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា សង្ឃឹមនិងសំណូមពរឱ្យរក្សាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបច្ចុប្បន្ន ដោយយោងទៅលើភាពចាំបាច់ បើទោះជាគណៈកម្មាធិការជាតិសិទ្ធិមនុស្សត្រូវបានបង្កើតឡើងក៏ដោយ។ លោកស្រីសង្ឃឹមថាស្ថាប័នទាំងពីរនឹងសហការជាមួយគ្នា ដើម្បីលើកកម្ពស់និងពង្រឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
គួរបញ្ជាក់ផងដែរថាគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជានឹងរៀបចំសិក្ខាសាលាដើម្បីផ្សព្វផ្សាយពីរបាយការណ៍សិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៏ ព្រមទាំងកិច្ចពិគ្រោះយោបល់លើរបាយការណ៍ត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR)នាពេលខាងមុខ។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបទៅកាន់លោកស្រី តំណាងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជាថា លោកមានជំនឿជឿជាក់ទៅលើសមាសភាពរាជរដ្ឋាភិបាលដោយសារតែ ឯកឧត្តម ជឿជាក់លើសមត្ថភាពដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការដឹកនាំរាជ រដ្ឋាភិបាល ជាពិសេសលើវិស័យសិទ្ធិមនុស្សនេះតែម្តង៕