ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំ ត្រៀមខ្លួនធ្វើជាវាគ្មិន ក្នុងសិក្ខាសាលា

ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំ ត្រៀមខ្លួនធ្វើជាវាគ្មិន ក្នុងសិក្ខាសាលា ឯកឧត្តម អ៊ិត រ៉ាឌី បានដឹកនាំកិច្ចប្រជុំ ត្រៀមខ្លួនធ្វើជាវាគ្មិន ក្នុងសិក្ខាសាលា

នៅព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ិត រ៉ាឌី អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយតំណាងមកពីក្រសួងចំនួន៤ រួមមានក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន និងក្រសួងយុត្តិធម៌ ដែលនឹងត្រៀមខ្លួនធ្វើជាវាគ្មិន ក្នុងសិក្ខាសាលា “ការតាមដានលើសេចក្តីសង្កេតសន្និដ្ឋានរបស់គណៈកម្មាធិការសិទ្ធិមនុស្ស លើរបាយការណ៍តាមកាលកំណត់លើកទី៣ ស្តីពីយែនឌ័រ” នៃការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ ដែលសហការរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ៕

អត្ថបទទាក់ទង