ឯកឧត្តម ជិន ម៉ាលីន ចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអ៊ឺរ៉ុប

ឯកឧត្តម ជិន ម៉ាលីន ចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអ៊ឺរ៉ុប ឯកឧត្តម ជិន ម៉ាលីន ចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអ៊ឺរ៉ុប

នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ជិន ម៉ាលីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា AICHR) បានចូលរួមដឹកនាំកិច្ចសន្ទនាអាស៊ាន-សហភាពអ៊ឺរ៉ុប ស្តីពីគោលនយោបាយសិទ្ធិមនុស្សលើកទី៤ ជាមួយអាយឆា-ឥណ្ឌូណេស៊ី និងសហភាពអឺរ៉ុប ដែលជាសហប្រធាន។ នៅក្នុងកិច្ចសន្ទនានេះ ឯកឧត្តម ជិន ម៉ាលីន បានថ្លែងសុន្ទរកថាបើក ធ្វើជាវាគ្មិន ដឹកនាំនិងសម្របសម្រួលកិច្ចពិភាក្សា ពិគ្រោះយោបល់លើប្រធានបទនានា ពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សក្នុងតំបន់អាស៊ាននិងអ៊ឺរ៉ុប រួមទាំងលទ្ធភាពនៃការធ្វើកិច្ចសបប្រតិតបត្តិការរវាងអាស៊ាននិងសហភាពអ៊ឺរ៉ុបក្នុងការលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងតំបន់ទាំងពីរ។

កិច្ចពិគ្រោះយោបល់នេះ មានការចូលរួមពីប្រតិភូអាស៊ាន ប្រតិភូសហភាពអឺរ៉ុប សង្គមស៊ីវិល និងស្ថាប័នសិទ្ធិមនុស្សជាតិ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងសហភាពអឺរ៉ុប លើវិស័យសិទ្ធិមនុស្ស ដែលប្រព្រឹត្តិធ្វើឡើងពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។

បន្ថែមលើនេះ ឯកឧត្តម ជិន ម៉ាលីន ក៏មានជំនួបទ្វេរភាគីជាមួយឯកឧត្តម Eamon Gilmore តំណាងពិសេសរបស់សហភាពអឺរ៉ុបទទួលបន្ទុកសិទ្ធិមនុស្ស ដោយបានពិភាក្សាអំពីទិដ្ឋភាពទូទៅ និងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសិទ្ធិមនុស្សរវាងកម្ពុជានិងសហភាពអ៊ឺរ៉ុប

 

 

អត្ថបទទាក់ទង