លោកជំទាវ ឡុង សូនីតា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា​

លោកជំទាវ ឡុង សូនីតា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា​ លោកជំទាវ ឡុង សូនីតា ដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា​

នៅព្រឹកថ្ងៃចន្ទ ៥កើត  ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ លោកជំទាវ ឡុង សូនីតា សមាជិក គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា​ និងជាតំណាងរងកម្ពុជាប្រចាំគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (អាយឆា -​ AICHR)​ បានដឹកនាំកិច្ចប្រជុំក្រុមលេខាធិការដ្ឋានអាយឆា-កម្ពុជា​ នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

កិច្ចប្រជុំបានពិនិត្យមើលនូវវឌ្ឍនភាពការងាររបស់អាយឆា និងបានពិភាក្សាអំពីការងារបន្តមានដូចជា:
១-ការត្រៀមលក្ខណៈសម្រាប់កិច្ចប្រជុំអាយឆាលើកទី៣៧ ដែលនឹងប្រព្រឹត្តទៅនៅ​ទីក្រុង​បាលី​ ប្រទេស​ឥណ្ឌូ​ណេស៊ី​ នាខែឧសភា ឆ្នាំ២០២៣​ ខាងមុខ​
២-ពិភាក្សាពីផែនការដើម្បីអនុវត្តនូវកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆា-កម្ពុជា​នៅក្នុងឆ្នាំ២០២៣នេះ ដែលមានសកម្មភាពអាទិភាព ចំនួន២គម្រោង
៣-ប្រមូលគំនិតផ្ដួចផ្ដើមដើម្បីស្នើឡើងនូវកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆា-កម្ពុជា​ សម្រាប់ឆ្នាំ២០២៤។

អត្ថបទទាក់ទង