ឯកឧត្ដម កែវ រ៉េមី អញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មសុខាសន្តិពល មួន សុខុំម
ថ្ងៃពុធ៧ កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញដឹកនាំប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចូលរួមគោរពវិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មសុខាសន្តិពល មួន សុខុំម ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានទទួលអនិច្ចធម្ម នាថ្ងៃអាទិត្យ ៤កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង ៥:០៤នាទីល្ងាច ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ធម្មសុខាសន្តិពល មួន សុខុំម សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។