ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូន សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូន សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ឯកឧត្តម ប៊ុត ផល្លា បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូន សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ

ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណ:កម្មាធិការសិទ្ធិមនុស្សកម្ពុជា ដែលតែងតែមានការយកចិត្តទុកដាក់ដល់ បងប្អូន កូនក្មួយ ដែលជាកុមារកំព្រា ខ្សត់ខ្សោយ ខ្វះខាតនូវការហូបចុកប្រចាំថ្ងៃ នៅរសៀលថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានចាត់ ឯកឧត្តម ប៊ុត ផល្លា សមាជិកគ.ស.ម.ក. និងប្រធាននាយកដ្ឋានស៊ើបអង្កេត បាននាំយកអង្ករចំនួន ១៥០គីឡូក្រាម ទៅប្រគល់ជូន សមាគមស្នាមញញឹមថ្មីនៃក្តីសង្ឃឹមរបស់កុមារ ដែលស្ថិតនៅភូមិក្រសាំង ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ការនាំយកអង្ករទៅប្រគល់ជូនសមាគមស្នាមញញឹមថ្មីនៃក្ដីសង្ឃឹមរបស់កុមារនាពេលនេះ គឺឆ្លើយតបទៅតាមការសន្យារបស់ ឯកឧត្តម កែវ រ៉េមី ក្នុងការផ្ដល់នូវអង្ករជូនសមាគមជារៀងរាល់ខែ ដើម្បីជួយសម្រាលបន្ទុកក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារកំព្រាទាំងអស់នៅក្នុងសមាគម៕

អត្ថបទទាក់ទង