លោកជំទាវ អ៊ុច និពន្ធ បានដឹកនាំគណៈប្រតិភូអាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣៧

លោកជំទាវ អ៊ុច និពន្ធ បានដឹកនាំគណៈប្រតិភូអាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣៧ លោកជំទាវ អ៊ុច និពន្ធ បានដឹកនាំគណៈប្រតិភូអាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣៧
ថ្ងៃអង្គារ ៤កើត – សុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៦ ខែឧសភា ឆ្នាំ២០២៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាប្រធានគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស កម្ពុជា (AICHR Cambodia – អាយឆា កម្ពុជា) លោកជំទាវ អ៊ុច និពន្ធ សមាជិកគ.ស.ម.ក. និងជាអគ្គនាយិកានៃ អគ្គនាយករដ្ឋបាលនិងបណ្ដឹង បានដឹកនាំគណៈប្រតិភូអាយឆា-កម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣៧ នៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងដែនប៉ាសា ខេត្ត បាលី ប្រទេសឥណ្ឌូនេស៊ី។ កិច្ចប្រជុំនេះដឹកនាំដោយ លោកជំទាវ Yuyun Wahyuningrum តំណាងឥណ្ឌូនេស៊ី ប្រចាំអាយឆា និងជាប្រធានអាយឆាឆ្នាំ២០២៣ និងមានការចូលរួមពីតំណាងអាយឆានៃប្រទេសអាស៊ានទាំងអស់ និង តំណាងលេខាធិការអាស៊ាន ផងដែរ។
ក្នុងកិច្ចប្រជុំ លោកជំទាវប្រធានគណៈប្រតិភូ បានមានប្រសាសន៍ថា បន្ទាប់ពីកម្ពុជាបានបំពេញតួនាទីធ្វើជាប្រធានអាយឆា២០២២ យ៉ាងជោគជ័យ សម្រាប់ឆ្នាំ២០២៣នេះ អាយឆា-កម្ពុជា គ្រោងនឹងរៀបចំអនុវត្តនូវកម្មវិធីសកម្មភាពអាទិភាពរបស់អាយឆា-កម្ពុជានៅក្នុងឆ្នាំ២០២៣នេះ ដែលមានសកម្មភាពអាទិភាព ចំនួន២គម្រោងជាអាទិ៍ ការតស៊ូមតិយុវជនអាស៊ានស្ដីពីសិទ្ធិមនុស្ស លើកទី៧ និងកិច្ចសន្ទនាថ្នាក់តំបន់៖ ការចែករំលែកឧត្តមានុវត្តភាពសម្រាប់ការលើកកម្ពស់សិទ្ធិមនុស្សអំឡុងពេលជំងឺរាតត្បាត COVID-19 ក្នុងតំបន់អាស៊ាន៕

អត្ថបទទាក់ទង